• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរ មានជ័យ និងក្រុមប្រតិបត្តិសាខាបានចូលរួមដាំកូនឈើក្នុងទិវា ទេសចរណ៍ពិភពលោកឆ្នាំ២០២១ក្រោមប្រធានបទ (ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន) នៅប្រាសាទល្បើក សង្កាត់កូនក្រៀលក្រុងសំរោង។       បន្ទាប់មកក្រុមប្រតិបត្តិសាខា បានបន្តចុះសហការជាមួយអនុសាខាស្រុកត្រពាំងប្រាសាទ និង ឃុំអូរស្វាយចុះផ្តល់ជំនួយមនុស្សធម៌ជូនគ្រួសារជួបការលំបាកក្នុងសភាពការណ៍ប្រយុទ្ធប្រឆាំងកូវីដ-១៩ចំនួន០២គ្រួសារនៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទដោយគ្រួសារនីមួយៗទទួលបាន អង្ករ២៥គ.ក, ត្រីខ១០កំប៉ុង, មី១កែស, ទឹកស៊ីអ៊ិវ៦ដប, មុង ១, ភួយ១,ក្រមា១, សារុង១, អាវយឺត៦។