• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅឃុំកណ្ដោល ស្រុកបូទុមសាគរទទួលអំណោយមនុស្សធម៌

នៅថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០ លោកស្រី អ៊ិន សោភ័ណ្ឌ អនុប្រធានគណៈកម្មា ធិការអនុសាខា កក្រក ស្រុក បូទុមសាគរ និងសហការី បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ជូនគ្រឿងឧបភោគ បរិភោគ ដល់គ្រួសារចាស់ជរា ងាយរងគ្រោះចំនួន១០គ្រួសារស្ថិតនៅភូមិប្រលាន ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។នាឱកាសនោះ ក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ

ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយនិង សូមបងប្អូនទាំងអស់គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។

ក្រុមការងារក៏បានផ្សព្បផ្សាយពីវិធីបង្ការ ជំងឺកូវីដ១៩ និង កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងពិធីនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺកូវីដ សូមទំនាក់ទំនងលេខ១១៥ ដោតឥតគិតថ្លៃ ។

សម្ភារៈដែលអនុសាខាបានផ្ដល់ជូន ទទួលបាន៖
អង្ករ២០ គក្រ ត្រីខ ៥កំប៉ុង ទឹកសុទ្ធ ១យួរ ទឹកត្រី៦ដប ទឹកស៊ីអ៉ីវ ៦ដប ប្រេងឆា១ដប អំបិល១កញ្ចាប់ ប៊ីចេង ១ កញ្ចាប់ ស្ករស ១កញ្ចាប់ ទឹកដោះគោខាប់ ១កំប៉ុង។