• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅឃុំចំនួន៣នៃស្រុកត្បែងមានជ័យ ខេត្តព្រះវិហារទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រួមជាមួយក្រុមការងារ បាននាំយកផ្តល់អំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១៤៩គ្រួសារ មកពីភូមិចំនួន ៩ ក្នុង៤ឃុំ នៃស្រុកត្បែងមានជ័យ ក្នុងនោះ(ឃុំឈានចំនួន ២៦គ្រួសារ ឃុំព្រះឃ្លាំង ២៦គ្រួសារ ឃុំពោធិ៍ ៣០គ្រួសារ និងឃុំប្រមេរ ៦៨គ្រួសារ) ពិធីរៀបចំនៅក្នុងបរិវេណវត្តឧត្តមុន្នី ហៅវត្តប្រមេរ ក្នុងឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

នាឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខ ទុក្ខរបស់បងប្អូនជានិច្ចពោលគឺ ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើសូមអោយថែរក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ ចូលរួមការពារទប់ស្កាត់មេរោគកូវីដ១៩ និងជាពិសេសជំងឺគ្រុនឈាម ដែលបង្ករឡើងដោយមូសខ្លាញីខាំ និងអំពាវអោយប្រុងបរយ័ត្នចំពោះកុមារតូចៗ ព្រោះរដូវនេះទឹកកំពង់ឡើង។

សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកាចំនួន ២០,០០០រៀល និងបានប្រកេនព្រះសង្ឃក្នុងក្នុងវត្តនូវ អង្ករ ១០០គីឡូ ៦ កេស ត្រីខ ១០យួរ ទឹកស៊ីអ៉ីវ ៤យួរ និងថវិកា ២០០,០០០ រៀល ។