• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅឃុំពាមមានជ័យ ស្រុកពាមរក៍ទទួលអំណោយមនុស្សធម៌

នៅថ្ងៃសុក្រ ទី២ ខែកក្កដា ឆ្នាំ២០២១ លោកស្រី សេង ទៀង ប្រធានគណ:កម្មាធិការអនុសាខាកក្រកស្រុក និងសហការី បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចំនួន ៤គ្រួសារ ក្នុងនោះគ្រួសារក្រីក្រ ៣គ្រួសារ និងស្លាប់ដោយសារជំងឺ ១នាក់ នៅឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង។ នាឱកាសនោះ លោកស្រីប្រធានគណ:កម្មាធិការអនុសាខាស្រុក បានបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស លាងដៃជាមួយសាប៊ូជាប្រចាំ បាញ់អាលកុលសំអាតដៃ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ ការពារ និង៣កុំ ។

សម្ភារៈផ្តល់ជូនគ្រួសារក្រីក្រីសរុប៖ អង្ករ ២៥គ.ក មី ៣កេស ទឹកសុទ្ឋ ៣កេស ម៉ាស់ ១៥០សន្លឹក និងថវិកាចំនួន ៩០,០០០រៀល។ ដោយឡែក គ្រួសារសពស្លាប់ដោយសារជំងឺ ១នាក់ អនុសាខាស្រុក ចូលរួមមាន អង្ករ ២៥គ.ក ទឹកសុទ្ធបាភ្នំ ១កេស មី ១កេស ទឹកត្រី ១យួរ ម៉ាស់ ៥០សន្លឹក និងបច្ច័យចំនួន ១០០,០០០រៀល។