• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅឃុំដាក់ដាំ ខេត្តរតនគីរីបានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស​. ២៥៦៤ ត្រូវនឹងថ្ងៃទី២​ខែកញ្ញា​ ឆ្នាំ​២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម សាយ ម៉េងគីម​ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់លោកតា ក្រូយ អ្វែក អាយុ ៨៧ឆ្នាំ ជនជាតិដើមភាគតិច​ព្នង ជាជនចាស់ជរាគ្មានទីពឹង គ ថ្លង់ និងទីទ័លក្រ​ខ្លាំង រស់នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី​។​ក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធាន​ បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខនិងក្ដីនឹករលឹក

ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ចាស់ជរាគ្មានទីពឹង​ ជនរងគ្រោះ ជនងាយរងគ្រោះ​យគ្រោះមហន្តរាយផ្សេងៗ ដោយមិន​ប្រកាន់​រើស​អើង វណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។​

សម្ភារៈ​ដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូ​ក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ កំសៀវ១ ចានដែក១ បំពង់ទឹកក្ដៅ១ និងថវិកាចំនួន ​៤០០,០០០រៀល​៕