• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅខេត្តព្រះសីហនុទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រួមដំណើរជាមួយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា សប្បុរសជនអ្នកវិនិយោគក្នុងខេត្ត សមាជិក សមាជិកា គណៈកម្មាធិការអនុសាខាក្រុងព្រះសីហនុ ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌

របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនពិការ ដែលរងផលប៉ះពាល់ជំងឺ កូវីដ-១៩ សរុបចំនួន ១.២២៦គ្រួសារ មកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ ដែលបានចែកចាយក្នុងទីតាំងសាលាបច្ចេកទេសដុនបូស្កូ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។

ទន្ទឹមនោះ ឯកឧត្តម ក៍បានអំពាវនាវដល់គ្រួសារក្រីក្រពិតប្រាកដដែលមិនទាន់បានទទួលប័ណ្ណក្រីក្រ សូមអញ្ជើញទៅកាន់ឃុំ សង្កាត់ ដើម្បីឱ្យមន្ត្រីនៃមន្ទីរផែនការចុះពិនិត្យ និងសម្ភាសន៍ដើម្បីទទួលបានប័ណ្ណក្រីក្រក្នុងខណៈពេលដែលកម្ពុជារងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ។

ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មការសាខាក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋក្រីក្រ ដែលទទួលបានប័ណ្ណក្រីក្រ ព្រោះវាមានអត្ថប្រយោជន៍ដូចជា ទី១.ពេលមានជំងឺទៅពិនិត្យព្យាបាលនៅមិនពីពេទ្យរដ្ឋដោយមិនគិតលុយ ។ ២.ពេលមានផ្ទៃពោះត្រូវទៅពិនិត្យផ្ទៃពោះចំនួន០៤ដង ក្នុងមួយដងទទួលបានថវិកា ៤ម៉ឺនរៀល នៅពេលឆ្លងទន្លេនឹងទទួលបានថវិកា ២០ម៉ឺនរៀល ចំពោះកុមារអាយុ ០ខែដល់ ២ឆ្នាំ ត្រូវទៅពិនិត្យសុខភាព១០ដង ក្នុងមួយដងទទួលបានថវិកា ៤ម៉ឺនរៀល។ ចាប់ពីការពិនិត្យទទួលផ្ទៃពោះដំបូងរហូតដល់កូនអាយុ ២ឆ្នាំទទួលថវិកាសរុបចំនួន៧៦ម៉ឺនរៀល ។ ឯកឧត្តមក៏បានសុំឲ្យស្រ្តីទាំងអស់យកចិត្តទុកដាក់ខ្ពស់ ពាក់ព័ន្ធនឹងសុខភាពមាតា និងទារក ទៅមន្ទីរពេទ្យពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រមទាំងនាំកូនចៅទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ចំនួនតាមការកំណត់របស់គ្រូពេទ្យ ។

ជាមួយគ្នានោះ ឯកឧត្តមប្រធាន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ម៉្យាងងវិញទៀតសូមពុកម៉ែ បងប្អូនទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួន រួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ ស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្គរ២៥គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ១យួរ ឃីត ១ (ភួយ១ មុង១ ក្រមា១ សារុង១) និងថវិកា ៥ម៉ីនរៀល ៕SBR