• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ២០២២នេះ នៅវត្តឧត្តរាវតី លោក ឯក ឃុនដឿន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា​ខណ្ឌឬស្សីកែវ បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាក​បាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ ជូនដល់ចាស់ជរា២០គ្រួសារ ជនពិការ២គ្រួសារ​ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត២៨គ្រួសារ សរុបចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ឬស្សីកែវ ។ អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖​ អង្ករ២៥គីឡូក្រាម​ មី១០កញ្ចប់ ត្រីខ៣កំប៉ុង ម៉ាស២៥សន្លឹក ជែលលាងដៃ២ដប​ ទឹកក្រូច៤កំប៉ុង និងថវិកាចំនួន២ម៉ឺនរៀល​ ៕