• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅខណ្ឌសែនសុខទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ

នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលាសង្កាត់ក្រាំងធ្នង់ លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌសែនសុខ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១៥គ្រួសារ ចាស់ជរា៣០គ្រួសារ ជនពិការ៥គ្រួសារ សរុបចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ក្រាំងធ្នង់ ។ អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម  មី១០កញ្ចប់ ទឹកត្រី៦ដប ទឹកក្រូច៥កំប៉ុង ត្រីខ២កំប៉ុង ម៉ាស់២កញ្ចប់ និងជែលលាងដៃ១ដប ៕