• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា សមាជិកគណ:កម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា ចុះផ្ដល់ជំនួយមនុស្សធម៌ជូនដល់គ្រួសារទីទ័លក្រ ចាស់ជរា និងជនពិការចំនួន១០គ្រួសារ នៅភូមិរំដួលជើងភ្នំ សង្កាត់កូនក្រៀល  ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។សាខាបានផ្សព្វផ្សាយការស្តារទំនាក់ទំនងគ្រួសារ និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព។ សម្ភារផ្ដល់ជូនរួមមាន÷ អង្ករ២៥គ.ក មី១កេស ត្រីខ១០កំប៉ុង មុង១ សារុង១  ភួយ១ ក្រមា១ ទឹកស៊ីអុីវ១យួរ សាប៊ូ១ដុំ ជេល១ដប។

ឯកឧត្តមបានជួបសំណេះសំណាលជាមួយពួកគាត់ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខ និងមានការប្រុងប្រយ័ត្នពីគ្រោះធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ដោយយកចិត្តទុកដាក់ពីសំណាក់ឯកឧត្ដម គន់ គីម ប្រធានកិត្តិយសសាខា និងឯកឧត្ដមប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ។