• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅក្រុងក្រចេះទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងសហការីបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ជាអាវយឺត គ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនដល់ លោកយាយ លោកតា បងប្អូនជាជនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា នាឱកាសបុណ្យភ្ជុំបិណ្យ ឆ្នាំ២០២២នេះ សរុបចំនួន១៩០គ្រួសារ មកពីសង្កាត់ចំនួន០៤ ក្នុងក្រុងក្រចេះ ខេត្តក្រចេះ ក្នុងនោះរួមមានៈ សង្កាត់អូរឬស្សី៧០គ្រួសារ សង្កាត់ក្រចេះ៥០គ្រួសារ សង្កាត់ក្រគរ៣៥គ្រួសារ និងសង្កាត់រកាកណ្តាល៣៥គ្រួសារ ដែលកម្មវិធីនេះបានប្រារព្វធ្វើឡើងនៅបរិវេណអគារអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងក្រចេះ ។

ក្នុងឱកាសនោះ ឯកឧត្តម បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឱ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយកចិត្តទុកដាក់អំពីបញ្ហាសុខភាពជាប្រចាំ បើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារអោយកាន់តែប្រសើឡើងថែមទៀត។

អំណោយដែលបានផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស ជែលលាងដៃ៤ដប, អាវយឺត៣ និងថវិកា ៥០.០០០រៀល ៕