• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅក្រុងស្វាយរៀង និងស្រុករំដួល ទទួលអំណោយមនុស្សធម៌

ដោយបានការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នារដួវបុណ្យភ្ជុំ នៅថ្ងៃចន្ទទី១៩ ខែកញ្ញា ឆ្នាំ ២០២២ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ អនុប្រធានកិត្តិយសសាខា និងគណៈកម្មាធិការសាខា បានចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រារ គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រ ចំនួន ១១២ គ្រួសារ មកពី ៧ សង្កាត់ក្នុងក្រុងស្វាយរៀង និង ៩៣ គ្រួសារ មកពី ១០ ឃុំក្នុងស្រុករំដួលសរុបចំនួន ២០៥ គ្រួសារ ។

អំណោយដែលបានផ្តល់ជូនក្នុង ១ គ្រួសារទទួលបាន៖ អង្ករ៣០គ.ក្រ មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប កន្ទេលបត់១ឃីត ១កញ្ចប់ (មុង១ ភួយ១ ក្រម៉ា១ សារុង១) និងថវិកាធ្វើដំណើរ ៥០,០០០ រៀល ៕