• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ទទួលអំណោយមនុស្សធម៌

នាល្ងាចថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដូនពេញ ដឹកនាំដោយលោកស្រី នូ ថាវរី ប្រធានគណៈកម្មាធិការអនុសាខា និងដោយមានការចូលរួមពីលោកស្រី ហេង សុខគង់ បានចុះសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានជូនដល់ចាស់ជរា  ប្រជាពលរដ្ឋដែលមានជីវភាខ្វះខាត៧គ្រួសារ ជនពិការ៤គ្រួសារ និងអ្នកផ្ទុកមេរោគអេដស៍២៤គ្រួសារ សរុបចំនួន៣៥គ្រួសារ  រស់នៅសង្កាត់ទាំង១១ក្នុងខណ្ឌ ។

នាឱកាសនោះ លោកស្រីប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  រាជធានីភ្នំពេញ  និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក។ លោកស្រីក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  បង្កើនការប្រុងប្រយត្ន័បន្ថែមទៀតបើគ្មានការចាំបាច់កុំចេញក្រៅផ្ទះ  និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  គឺ៖៣ការពារ និង៣ កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា  ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ថ្នាំដុសធ្មេញ១ទ្បូ ថ្នាំពេទ្យ១កញ្ចប់ និងថវិកាចំនួន៣ម៉ឺនរៀល  ៕