• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះចំនួន៦០គ្រួសារនៅស្រុកចន្ទ្រាបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ដោយបានការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាពជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅសាលាស្រុកចន្រ្ទា ឯកឧតុ្តម ម៉ែន វិបុល ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង  ព្រមទាំងឯកឧត្តម លោកជំទាវ អនុប្រធានកិត្តិយសសាខា និងគណៈកម្មាធិការសាខា បានបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រ ចំនួន ៦០ គ្រួសារ មកពីទាំង ៦ ឃុំក្នុងស្រុកចន្ទ្រា ។

អំណោយដែលបានផ្តល់ជូនក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១) និងថវិកាធ្វើដំណើរ ៥០,០០០ រៀល ៕