• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះចំនួន៦០គ្រួសារ នៅក្រុងបាវិត ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ដោយបានការចាត់តាំងពីឯកឧតុ្តម ម៉ែន វិបុល ប្រធាន គណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការីបានបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រ ក្នុងស្ថានភាពជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ចំនួន ៦០ គ្រួសារ មកពី ៤ សង្កាត់ក្នុងក្រុងបាវិត (សង្កាត់ព្រៃអង្គុញ បាវិត បាទី និងសង្កាត់ច្រកម្ទេស) ។

អំណោយដែលបានផ្តល់ជូនក្នុង ១ គ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កន្ទេលបត់១ ឃីត១ កញ្ចប់ (មុង១ ភួយ១ ក្រម៉ា១ សារុង១) និងថវិកា ៥០,០០០ រៀល ។

ដោយមានការអាណិតអាសូរ ចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ លោកជំទាវក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែម ២០,០០០ រៀល ក្នុងមួយគ្រួសារ និងបានឧបត្ថម្ភថវិកា ដល់ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត អាជ្ញាធរភូមិ សង្កាត់ និងកងកម្លាំងការពារ ថវិកា

២ លាន ៨ សែនរៀល ៕