• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះក្នុងតំបន់បិទខ្ទប់នៅក្រុងព្រះវិហារ ទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០២១ នេះលោក នូ តារាមុន្នី អនុ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រះវិហារ និងលោក រស់ សារី ប្រធានគណៈ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ចំនួន៦ គ្រួសារ ដែលមានជីវភាពខ្វះខាត នៅក្នុងតំបន់បិទខ្ទប់ នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

នៅក្នុងឱកាសនោះដែរលោកអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្តេចតែង តែគិតគូរពីសុខ ទុក្ខរបស់បងប្អូនជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើសូមអោយថែរក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជា ប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគ កូវីដ១៩ ។

សម្ភារផ្តល់ជូនរួមមាន៖អង្ករ ២៥គីឡូ ទឹកស៊ីអ៊ីវ១ យួរ មី១កេស ត្រីខ១យួរ ។