• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនងាយរងគ្រោះក្នុងតំបន់បិទខ្ទប់នៅក្រុងស្ទឹងត្រែង ទទួលអំណោយមនុស្សធម៌

នាថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ នេះ លោក សាយ ព្រលឹង នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិការសាខា សហការណ៍ជាមួយ អនុសាខាក្រុងស្ទឹងត្រែង  ចុះនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ប្រជាពលរដ្ឋ ដែលមានសមាជិកគ្រួសារវិជ្ជមានកូវីដ-19 ហើយត្រូវដាក់ខ្លួនចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ក្នុងកំឡុងពេល បិទខ្ទប់ក្រុងស្ទឹងត្រែង ដំណាក់កាលទី១ ក្នុងសង្កាត់ចំនួន២ រួមមាន សង្កាត់សាមគ្គីចំនួន ២៧គ្រួសារ និងសង្កាត់ស្រះឬស្សីចំនួន៣០គ្រួសារ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង  ។

ក្នុងឱកាសនោះដែរ លោកនាយកប្រតិបត្តិសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខា ព្រមទាំងលោកជំទាវ គង់ សំអាត ម៉ុមសារឿន អនុប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាល ឯកឧត្តមប្រធាន ព្រមទាំងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយជំងឺឆ្លងផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ  ជាពិសេសក្នុងស្ថានភាពដ៏លំបាក់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

អំណោយផ្តល់ជូនរួមមានក្មុង១គ្រួសារទទួលបាន  ៖ អង្ករ១០ គីឡូក្រាម មី១០កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ក្នុងនោះផងដែរសាខាក៏បាន ភ្ជាប់ជូននូវសារគន្លឹះសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ស្តីពីវិធានអប់រំសុខភាព និងទប់ស្កាត់ការរីករាលដាលនៃកូវីដ-19 ផងដែរ ។