• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ប្រជាជនកើតជំងឺគ្រុនឈីកហើយជាសះសស្បើយនៅស្រុកពញាឮ បានទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកជំនួយ   សង្គ្រោះទៅចែកប្រជាពលរដ្ឋ ដែលកើតជំងឺគ្រុនឈីកបានព្យាបាលជាសះសស្បើយសរុបចំនួន ៧៨នាក់ នៅក្នុងបរិវេណវិទ្យាល័យទេពប្រណម្យ ស្រុកពញាឮ ។សូមបញ្ជាក់ជូនថា ៖ ប្រជាពលរដ្ឋដែលកើតជំងឺគ្រុនឈីកមកពីភូមិចំនួន៦ ក្នុងឃុំវិហារហ្លួង ,ឃុំផ្សារដែក និង ឃុំកំពង់ហ្លួង ស្រុកពញាឮ សរុបចំនួន ៧៨នាក់ បានទទួលជំនួយសង្គ្រោះពីសាខាកាកបាទក្រហមកម្ពុជាខេត្ត កណ្តាល ។ សម្ភារបានផ្តល់ជូនក្នុង១នាក់ៗទទួលបានមាន ៖ អង្ករ ២០គីឡូក្រាម ,មី ១កេស ,ត្រីខកំប៉ុង ១យួរ ,ទឹកសុទ្ធ ១កេស ,ម៉ាស់ ១០បន្ទះ ,អាល់កុល ១ដប និងថវិកាចំនួន ៥០,០០០រៀល ( ប្រាំម៉ឺនរៀល ) ។

មានប្រសាសន៍សំណេះសំណាលឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករឭក។ ឯកឧត្តមបានបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសប្រសិនបើប្រជាពលរដ្ឋរបស់យើង មានជួបនូវទុក្ខលំបាក សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានយកចិត្តទុកដាក់ជួយដោះស្រាយបន្ទាន់ ព្រមទាំង បានផ្តល់នូវភាពកក់ក្តៅចំពោះបងប្អូនប្រជាពលរដ្ឋយើងជានិច្ច ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬសាសនាអ្វីឡើយ ។ ចុងក្រោយឯកឧត្ដមបានផ្ដាំផ្ញើដល់បងប្អូនទាំងអស់មិនត្រូវធ្វេស ប្រហែសឡើយជាមួយនឹងជំងឺកូវីដ-១៩ ដោយយើងទាំងអស់គ្នា ត្រូវបន្តចូលរួមអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលគឺ៖ ៣កាពារ និង៣កុំ ហើយចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ។ ក្នុងពេលជាមួយគ្នានេះ ផងដែរ ឯកឧត្តមប្រធានបានអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើង សូមបន្តអនុវត្តនូវវិធានការការពារពីជំងឺគ្រុន ឈាម និងជំងឺគ្រុនឈីក ដោយចូលរួមជួយសំអាតបរិស្ថាន ជាពិសេសត្រូវបំបាត់ជម្រកមូសខ្លាទាំងនៅខាងក្នុង ឬនៅខាងក្រៅជុំវិញលំនៅឋាន ដោយដេកក្នុងមុងជានិច្ច ហើយបើមានកើតករណីគ្រុនក្តៅខ្លាំង សូមមេត្តារូតរះ ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញរបស់រដ្ឋដែលនៅជិតជាបន្ទាន់ ៕