• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

បើកវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃព្រហស្បតិ៍​ ៣កើត​ ខែស្រាពណ៍​​ ឆ្នាំជូត​ ទោស័ក​​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២០​ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានរៀបចំពិធីបំពាក់កន្សែង និងបើកវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៏គ្រឹះទាំង៧ នៃចលនា និងវិជ្ជាសង្រ្គោះបឋម ដល់យុវជនកាកបាទក្រហមកម្ពុជាចំ​នួន​ ២០​នាក់​ ក្នុងនោះ​ស្រីចំនួន១៤​ ជាសិស្ស​សិក្សា​នៅអនុវិទ្យា​ល័យ​អូរស្វាយ​ ក្រោមវត្តមាន លោក​ សាយ​ ព្រលឹង​ នាយក​ប្រតិបត្តិ​សាខា​ រួមជា​មួយ​លោក​ ស្វាយ​ ពុទ្ធា​រ៉ា​ អភិបាល​ស្រុក​ស្តី​ទីស្រុក​បុរី​អូរស្វាយ​សែន​ជ័យ​

រួមនឹងវត្តមានអញ្ជើញចូលរួមរួមមាន៖ ក្រុមប្រតិបត្តិសាខា ទីប្រឹក្សាយុវជន និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុបចំនួន ២៦នាក់ វគ្គបណ្ដុះបណ្ដាល នេះមារយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ខែកក្កដា​ ​ នៅ​អនុ​វិទ្យា​ល័យ​អូរស្វាយ​ ។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង បញ្ជ្រាបចំណេះដឹងពាក់ព័ន្ធ ពង្រឹងសមត្ថភាព និងតួនាទីរបស់យុវជន កក្រក ក្នុងការចូលរួមសកម្មភាពមនុស្សធម៌ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។

វគ្គបណ្ដុះបណ្ដាល នេះ ផ្ដោតសំខាន់លើប្រធានបទរួមមាន៖

-ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម

-គោលការណ៏គ្រឹះទាំង៧នៃចលនា

-វិជ្ជាសង្គ្រោះបឋម​

បន្ទាប់ពីទទួលបានវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋាននេះ យុវជនស្ម័គ្រចិត្ត កក្រក ថ្មី ទាំងអស់ នឹងត្រូវចូលរួមសកម្មភាពមនុស្សធម៌ និងសកម្មភាពផ្សេងៗជាច្រើនទៀត ៕