• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

បុរសម្នាក់រងគ្រោះថ្នាក់ចរាចរណ៍ស្លាប់មួយកំណាត់ខ្លួនត្រូវប្រពន្ធរត់ចោលបានទទួលអំណោយ ពីកាកបាទក្រហមកម្ពុជា

ដោយមើលឃើញពីទុក្ខលំបាក​ និងក្តីអាណិតអាសូរយ៉ាងពន់ពេកនោះ​ នៅថ្ងៃសុក្រ​ ទី១២ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងបរិភោគមួយចំនួន និងថវិកាចំនួន ១០លានរៀល ផ្តល់ជូនលោក ឡុង ប៊ុនណា ដែលបានរងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ​ កាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅ​ បណ្តាលឱ្យស្លាប់មួយកំណាត់ខ្លួន ហើយត្រូវបានប្រពន្ធបោះបង់ចោលទុកឱ្យរស់នៅយ៉ាងកម្សត់ក្នុងខ្ទមក្បែរមាត់ទឹកតែម្នាក់ឯង។ ដោយឃើញបែបនេះ​ ម្តាយមីង​ បាននាំយកមកមើលថែនៅក្នុងផ្ទះជួល​ជាបណ្តោះអាសន្ន ស្ថិតនៅភូមិ១ ក្រុមទី៤ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងចូលរួមសោកស្តាយចំពោះឧប្បទ្ទវហេតុដែលបានកើតឡើង។ ជាមួយគ្នានេះ លោកជំទាវ បានផ្តាំផ្ញើសូមថែទាំសុខភាពឱ្យបានល្អ​ ត្រូវប្រឹងប្រែងតស៊ូដើម្បីជីវិតរស់នៅបន្តទៀតទោះបីជាពិការកាយ​ តែសូមកុំពិការចិត្ត ជាពិសេស​ រស់នៅមានអនាម័យ​ អនុវត្តឱ្យបានខ្ជាប់ខ្ជួន​ ៣ការពារ​ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។​ ទន្ទឹមនឹងនេះ​ លោកជំទាវ​ បានផ្តាំផ្ញេីដល់ម្តាយមីង​ សូមបន្តជួយមើលថែទាំក្មួយកំព្រាពិការ​ ជាបន្តទៀតផង​ ដេីម្បីភាពកក់ក្តៅ​ និងជាទីពឹងពាក់ក្នុងជីវិត។

លោក ឡុង ប៊ុនណា បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរលើកទឹកចិត្ត និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរើសអើងអ្វីឡើយ។

អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ២កញ្ចប់​ និងថវិកា ១០លានរៀល។ ដោយឡែក អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌជ្រោយចង្វារ​ បានផ្តល់គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕