• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

បិទវគ្គបណ្តុះបណ្តាលស្តីពី “ការពារជីវិត និងពិការភាព ពីគ្រោះថ្នាក់ចរាចរណ៍” នៅខេត្តស្វាយរៀង

នៅថ្ងៃ អាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល អ្នកស្ម័គ្រចិត្តស្តីពី “ការពារជីវិត និងពិការភាព ពីគ្រោះថ្នាក់ចរាចរណ៍” ស្ថិតក្រោមអធិបតីភាព លោក សរ វណ្ណា នាយកសាខា លោក រឿត សុខុន ប្រធានការិយាល័យអភិវឌ្ឍន៍ នៃនាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា លោកស្រី លុយ កូឡាប មន្ត្រីទទួលបន្ទុកគម្រោងសុវត្ថិភាពចរាចរណ៍ រួមបញ្ចូលពិការភាព កាកបាទក្រហមកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ ថ្ងៃ

ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២០ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ២៥ នាក់ ស្រី ១៣ នាក់ មកពីសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង និងឃុំបាសាក់ ស្រុកស្វាយជ្រំ ។ ក្នុងគោលបំណង

១.ផ្តល់ចំណេះដឹងដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អំពីពិការភាពស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ និងច្បាប់ចរាចរណ៍ផ្លូវគោក ។

២.លើកកម្ពស់សិទ្ធិជនពិការ និងលប់បំបាត់ការរើសអើងគ្រប់រូបភាពមកលើជនពិការ ។

៣.កាត់បន្ថយការស្លាប់ របួស ពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងបង្កាមិនឱ្យជនពិការក្លាយជាជនរងគ្រោះជាលើកទីពីរ ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ ។

នាឱកាសនោះ លោកនាយកសាខា បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយវិស័យឯកជន និងអង្គការ LIGHT FOR THE WORLD និងបានផ្តាំផ្ញើរដល់សិក្ខាកាមចូលរួមទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ការធ្វើអនាម័យការពារជំងឺឆ្លងកូវីដ-១៩ និងសូមជៀសឆ្ងាយពីគ្រឿងញៀន បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ សូមយកចំណេះដឹងដែលទទួលបានយកទៅអនុវត្តនៅតាមសហគមន៍ ដោយសហការណ៍ជាមួយអ្នកពាក់ព័ន្ធ និងចុះផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅ ។ ក្នុងឱកាសនោះ លោកនាយកសាខា បានឧបត្ថម្ភមួកសុវត្ថិភាពដល់អ្នកស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ ។

 

 

 

 

 

 

 

+7