• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាំយកអង្ករ ប្រគេនដល់ព្រះសង្ឃវត្តពាលញែក វត្តកំពុងក្រសាំង

នៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២២ លោក វ៉ាន់ ហ៊ាង នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាំយកអង្ករចំនួន១២តោនប្រគេនដល់ព្រះសង្ឃវត្តពាលញែក៩តោន និងវត្តកំពុងក្រសាំង (ទីមង្គល )៣តោន ទុកសំរាប់៣ខែ ដើម្បីចូលរួមផ្គត់ផ្គង់ ដល់សមណសិស្សកំពុងសិក្សារៀនសូត្រ នៅពុទ្ធិកៈអនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងខេត្តពោធិ៍សាត់។ ពិធីប្រគេន អង្ករ និងបច្ច័យខាងលើនេះត្រូវបានធ្វើឡើងនៅសាលាឆាន់វត្តពាលញែក ដែលស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ដោយមើលឃើញពីការខ្វះខាតរបស់ព្រះ សង្ឃ ដែលកំពុងសិក្សារៀនសូត្រ នៅពុទ្ធិកៈអនុ វិទ្យាល័យ និងវិទ្យាល័យក្នុងខេត្តនោះលោកជំ ទាវ ក៏បានឧបត្ថម្ភអង្ករ ក្នុងមួយខែ៣តោនដល់វត្តពាលញែក និងវត្តកំពុងក្រសាំង (ទីមង្គល) ១តោន សរុប១២តោន សំរាប់ខែ ធ្នូ ខែមករា និងកុម្ភះផងដែរ។ ព្រះចៅអធិការវត្តមានសង្ឃដិកាថា ខេត្តពោធិ៍ សាត់មានពុទ្ធិកៈវិទ្យាល័យមួយកន្លែងនៅក្នុងវត្តពាលញែកមានសមណសិស្សចំនួន១៦០ អង្គ និងពុទ្ធិកៈអនុវិទ្យាល័យព្រះសុវណ្ណត្ថេរ អ៊ុម អៀមវត្តកំពងក្រសាំង(ទីមង្គល)មានសមណសិស្ស១០០អង្គ ៕