• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

នគរបាលដែលបានរងគ្រោះដោយសារជាន់មីនបណ្តាលដាច់ជើងទាំងពីរ បានទទួលអំណោយ ពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃអង្គារ​ ទី​ ២​ ខែមីនា​ ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខជាលើកទី៣​ ព្រមទាំងនាំយកគ្រឿងបរិភោគមួយចំនួន និងថវិកាចំនួន ៥លានរៀល ផ្តល់ជូន លោកអនុសេនីយ៍ឯក នួន ធឿន នៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ ដែលបានរងគ្រោះដោយសារជាន់មីនបណ្តាលដាច់ជើងទាំងពីរ កាលពីថ្ងៃទី​ ១៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត​ ខេត្តព្រះវិហារ បច្ចុប្បន្នកំពុងសម្រាកនៅគេហដ្ឋានជាមួយម្តាយចាស់​ និងកូន​ទាំង ៣នាក់​ (ទារកទើបសម្រាលម្នាក់)​ នៅភូមិព្រៃបាំង​ ឃុំស៊ីធរ​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល។

នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ​ និងចូលរួមសោកស្តាយចំពោះឧប្បទ្ទវហេតុដែលបានកើតឡើង។ ជាមួយគ្នានេះ លោកជំទាវ បានផ្តាំផ្ញើសូមថែទាំសុខភាពឱ្យបានល្អ និងមានស្មារតីរឹងប៉ឹងក្នុងការទ្រទ្រង់ជីវភាពគ្រួសារ​ ជាពិសេសសូមអនុវត្ត​ ៣ការពារ​ ៣កុំ​ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រុមគ្រួសារអ្នករងគ្រោះ​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរ​ លើកទឹកចិត្ត​ និងជួយសម្រាលការលំបាកជាបន្តបន្ទាប់។

សូមបញ្ជាក់ថា នេះជាលើកទី៣ ដែលកាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមកផ្តល់ជូនគ្រួសារជនរងគ្រោះដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ ដែលលើកទី២​ បានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគមួយចំនួន​ និងថវិកា​ ១០លានរៀល​ តាមរយៈ​សាខាកាកបាទក្រហមកម្ពុជា​ ខេត្តព្រះវិហារ​ នៅមន្ទីរពេទ្យបង្អែក​ ១៦មករា​ ខេត្តព្រះវិហារ។

អំណោយផ្តល់ជូនថ្ងៃនេះរួមមាន​ ៖​ អង្ករ​ ៥០គីឡូក្រាម​,​ មី​ ២កេស,​ ត្រីខ​ ២០កំប៉ុង​,​ ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​)​ ១កញ្ចប់​ និងថវិកា​ ៥លានរៀល​។ ដោយឡែក​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកណ្តាល​ បានឧបត្ថម្ភរទេះរុញសម្រាប់ជនមានពិការភាព​ ១គ្រឿង​ និងសន្យាសាងសង់ផ្ទះជូន​ ១ខ្នងផងដែរ៕