• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ទុគ៌តជន និងអ្នកងាយរងគ្រោះបំផុតនៅស្រុកគាស់ក្រឡ និងមោងឬស្សីទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃអង្គារ ទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អនុប្រធានកិត្តិយសសាខា សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារទុគ៌តចំនួន ៣គ្រួសារ រស់នៅស្រុកគាស់ក្រឡ និងស្រុកមោងឬស្សី ខេត្តបាត់ដំបង។ គ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៥០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ៥កេស, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា ២០ម៉ឺនរៀល។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចផ្តល់ផ្ទះមនុស្សធម៌ចំនួន ៣ខ្នងដល់គ្រួសារទុគ៌តទាំង៣ គ្រួសារនេះទៀតផង និងចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់លោកយាយលោកតាចំនួន ៤៧គ្រួសារ ទៀតដែលរស់នៅក្នុងភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡ, ភូមិអង្គ្រង ឃុំជ្រៃ និងភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំងនៃស្រុកមោងឬស្សី ដែលគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធ១កេស, ឃីត (ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀលផងដែរ។

សូមបញ្ជាក់ថាក្នុងឱកាសចុះសួរសុខទុក្ខនោះ ឯកឧត្តម ងួន រតនៈ និងឯកឧត្តមបណ្ឌិត ប៊ុតគឹមស៊ាន បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ ព្រមជាមួយនឹងការគិតគូរពីសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសការលើកទឹកចិត្ត និងផ្តាំផ្ញើដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់សូមបន្តប្រឹងប្រែងដើម្បីជីវភាពរស់នៅបន្តទៀត ហើយត្រូវថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។