• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ទទួលការបណ្ដុះបណ្ដាលពីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ

នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២ លោក រស់ សុខន នាយករងសាខា សហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ រៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម ដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មី ប្រចាំវិទ្យាល័យចំនួន៥២នាក់ ក្នុងនោះទីប្រឹក្សាយុវជន២នាក់ និងយុវជន៥០ (ស្រី២៥នាក់) និងបានប្រគល់ឃីតសង្រ្គោះបឋមចំនួន១ឃីត នៅឯវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន មេមត់ ដែលស្ថិតក្នុងភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ មេរៀនលើកយកមកបង្ហាញរួមមាន ៖

១- ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម

២- គោលការណ៍គ្រឹះទាំង៧ប្រការ

៣- ការប្រើប្រាស់បដិរូប

៤- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម

៥- វិជ្ជាសង្គ្រោះបឋម

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ចង់ឱ្យទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់គ្នាបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ និងគោលនយោបាយយុវជនកាកបាទក្រហម ច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងវិជ្ជាសង្គ្រោះបឋម ដើម្បីចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌និងធ្វើការផ្សព្វផ្សាយបន្តទៅដល់ មិត្តភក្តិ និងសហគមន៍រៀងៗខ្លួន ជាពិសេសត្រូវនាំគ្នាចៀសចាកឆ្ងាយពីអំពើអបាយមុខនានាដែលប្រាសចាកជាមួយច្បាប់សង្គមដូចជាការប្រើប្រាស់គ្រឿងញៀនជាដើម។ល