• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ទិវាពិភពលោក វិជា្ជសង្គ្រោះបឋមនៅខេត្តកោះកុង

នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ មានរៀបចំកម្មវិធីទិវាពិភពលោក វិជា្ជសង្គ្រោះបឋមក្រោមប្រធានបទ “ ការកែសម្រួលការអនុវត្តន៍សង្គ្រោះបឋមឆ្លើយតបទៅនឹងរោគរាតត្បាតជាសកល ”ដោយមានការចូលរួមពី ឯកឧត្តម សំឃិត វៀន សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ លោក ជំទាវ មុំ ចន្ធី នាយិការង នាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា និងលោកគ្រូឯកទេសផ្នែក វិជ្ជាសង្គ្រោះបឋម នៃទីស្នាក់ការកណ្តាល សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាក្រុងខេមរភូមិន្ទ សង្កាត់ទាំងបី អ្នកស្ម័គ្រចិត្ត យុវជនកក្រក យុវជនសសយក យុវជនកាយរិទ្ធ

ប្រជាពលរដ្ឋ ព្រម ទាំងមន្ដ្រីរាជការ តាមមន្ទីរអង្គភាពជាច្រើនរូបទៀត ។

លោក ទេព វិស្កុល ហិរញ្ញឹកគណៈកម្មាធិការសាខា បានថ្លែងសុន្ទរកថា ដោយគូសបញ្ជាក់ថា ការប្រារព្ធទិវា នេះឡើងគឺដើម្បី អបអរសាទរទិវាពិភពលោក វិជ្ជាសង្គ្រោះបឋម ក្នុងគោលបំណងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹងពីវិធីជួយសង្គ្រោះជនរងគ្រោះ នៅក្នុងសហគមន៍របស់ខ្លួនឱ្យបានត្រឹមត្រូវ និង សុវត្ថិភាពមុនពេលគ្រូពេទ្យមកជួយសង្គ្រោះ និងមុនពេលបញ្ជូនទៅមន្ទីពេទ្យ ។

កាកបាទក្រហមកម្ពុជាបានអប់រំយល់ដឹងអំពី វិជ្ជាសង្គ្រោះបឋមការពារ ដើម្បីឲ្យប្រជាពលរដ្ឋចេះបង្ការខ្លួនកុំឲ្យមានគ្រោះថ្នាក់ ។

តមកលោកជំទាវ មុំ ចន្ធី នាយិការង នាយកដ្ឋាន សុខភាព កាកបាទក្រហម កម្ពុជា បានមានប្រសាសន៍ ថាវិជ្ជាសង្គ្រោះបឋម គឺជាមុខវិជ្ជា ដ៏មានសារសំខាន់មួយ ដែលយើងទាំងអស់ គ្នា ត្រូវ សិក្សា ដើម្បី ទុកជាមូលដ្ឋានគ្រឹះ សម្រាប់សង្គ្រោះ បងប្អូន ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ដែលរងគ្រោះថ្នាក់ ផ្សេង ៗ ដោយចៃដន្យមានដូចជាខ្យល់គរ ស្ទះដង្ហើម បាក់ឆ្អឹង និងគ្រោះថ្នាក់ ចរាចរណ៍ ជាដើម មុនពេលគ្រូពេទ្យមកដល់ ឬបញ្ជូន អ្នករងគ្រោះទៅកាន់មន្ទីរពេទ្យ ។ជាមួយគ្នានោះ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ក៏បានឡើងធ្វើបទបង្ហាញស្តីពីប្រវត្តិចលនា និងបដិរូបកាកបាទក្រហមជូនអង្គពិធីបានយល់ដឹង ហើយក្រុមការងារបានលើកប្រធានបទដែលយកមកបង្ហាត់បង្ហាញរួមមាន៖ រលាក(ទឹកក្ដៅ ភ្លើង…) បាក់ឆ្អឹង លង់ទឹក សន្លប់និងស្លាក់។

កាកបាទក្រហមកម្ពុជាបាននិងកំពុងពង្រីកវិជ្ជាសង្គ្រោះបឋមនៅតាមស្ថាប័នរដ្ឋ និងមន្ទីរនានា តាមការស្នើសុំ និងផ្តល់ វិជ្ជាសង្គ្រោះបឋមដោយបង់ថ្លៃ ដល់វិស័យឯកជន និងអង្គការមិនមែន រដ្ឋាភិបាល។

គោលបំណងរបស់កាកបាទក្រហមកម្ពុជាគឺ “ក្នុង១គ្រួសារត្រូវមានអ្នកចេះវិជ្ជាសង្គ្រោះបឋមម្នាក់” ៕

ថ្លែងក្នុងពិធីបិទ ឯកឧត្តម សំឃិត វៀន សមាជិកគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ លោកជំទាវ មិថុនា ភូ ថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើដល់ អ្នកស្ម័គ្រចិត្ដ និង យុវជន ទាំងអស់ ជាពិសេស យុវជនកាកបាទក្រហមកម្ពុជា ដែលមានវត្ដមាននៅទីនេះ ក្រោយពីទទួលបាននូវចំណេះដឹងស្ដីពី វិជ្ជាសង្គ្រោះបឋម និងចូលរួមសកម្មភាពរបស់កាកបាទក្រហមកម្ពុជា រួចហើយ សូមក្មួយ ៗ យកចំណេះដឹងនេះទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងធ្វើការផ្សព្វផ្សាយបន្ដឱ្យបានទូលំទូលាយ ដល់សហគមន៍ប្រជាពលរដ្ឋ និង មិត្ដភក្តិនូវវិជា្ជសង្គ្រោះបឋមនេះផង ។

ក្នុងកម្មវិធីនេះផងដែរក៍មានការផ្តល់ជូនឃីតសម្ភារ និងថវិកាមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋផងដែរ ។