• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១ ក្រោមប្រធានបទ ” បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺរាតត្បាតសកល “នៅខេត្តតាកែវ

ដើម្បីអបអរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១ ក្រោមប្រធានបទ ” បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺរាតត្បាតសកល “ នៅរសៀសថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា ខេត្តតាកែវ រួមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិកាសាខា មន្ត្រីប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងដូនកែវ ខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍន៍នៅកម្ពុជា  មកចែកជូនដល់អ្នកផ្ទុកមេរោគអេដស៍ ជម្ងឺអដស៍ ចំនួន ៣៥នាក់ មកពីក្រុងដូនកែវចំនួន ១៩នាក់ ស្រុកសំរោង ១២នាក់ ស្រុកត្រាំកក់ ៣នាក់ និងស្រុកទ្រាំងចំនួន ១នាក់  ក្នុងខេត្តតាកែវ។ ពិធីនេះរៀបចំឡើងក្នុងបរិវេណ វត្តខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្នុងឱកាសនោះ ឯកឧត្តមប្រធានបានអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេច  និងបានអំពាវនាវចំពោះបងប្អូនទាំងអស់ដែលចូលរួមថ្ងៃនេះ សូមបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារ បងប្អូន មិត្តភក្តិ បន្ថែមទៀត ដើម្បីបង្ការការចម្លងមេរោគអេដស៍ ក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ ២០២៥ ឱ្យបានតាមការគ្រោងទុក ។ អំណោយដែលបានផ្តល់ជូនមាន៖ អង្ករ២៥គីឡូក្រាម កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១។