• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០២០ នៅ ខេត្តមណ្ឌលគិរី

សាខាកក្រកខេត្តមណ្ឌលគិរី ៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក​ស្រី ដួច ដារ៉ា អនុប្រធានគណៈកម្មាធិការសាខា រួមជាមួយនឹង លោក លោកស្រី សមាជិក សជិកាគណៈកម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា លោកប្រធានមន្ទីរពេទ្យបង្អែកស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ស្រ្តីទើបសម្រាលកូន និងស្ត្រីមានផ្ទៃពោះរង់ចាំសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ចំនួន ៣នាក់ និងអ្នកជំងឺទូទៅ ចំនួន ២៥នាក់ នៅរសៀលថ្ងៃ អង្គារ ១០កើត ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២០ ស្ថិត​នៅភូមិរង្សី ឃុំស្រែសង្គម​ស្រុកកោះញែក ខេត្តមណ្ឌលគិរី​។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីអនុប្រធាន បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូន ក្មួយៗជាស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកោះញែកនាពេលនេះ។

ជាមួយគ្នានេះដែរ​ លោកស្រីអនុប្រធាន បានជម្រាបជូនអំពីទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ នេះ ស្របពេលដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារពីអង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១១។ ក្នុងតួនាទីជា ឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបំពេញការងារយ៉ាងសំខាន់ជួយពង្រឹងកម្លាំងចលករទាំងអស់ ក្នុងការគាំពារសុខភាពស្ត្រីនិងកុមារ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មិនត្រឹមតែជាអ្នកអំពាវនាវកៀរគរមតិ និងធនធានប៉ុណ្ណោះទេ សម្តេច ថែមទាំងជាអ្នកផ្តល់គម្រូល្អ បំផុសគំនិតដល់អ្នកជំនាន់ក្រោយ ឱ្យបន្តវេនបំពេញការងារមនុស្សធម៌ ការងារសង្គម និងជាពិសេសជួយលើកកម្ពស់វិជ្ជាជីវៈឆ្មបជំនាញ ដើម្បីជួយគ្រប់ស្ត្រីទាំងអស់ទទួលបាននូវមាតុភាពល្អប្រសើរ ទារកនិងកុមារទាំងអស់មានសុខភាពល្អរឹងមាំ និងបញ្ញាស្មារតីឆ្លាតវាងវៃ។ លោកស្រី ក៏បានបញ្ជាក់បន្ថែមផងដែរថា ក្នុងនាមជាឪពុកត្រូវជួយមើលការខុសត្រូវក្នុងគ្រួសារ ព្រោះស្ត្រី និងកុមារ គឺមិនមែនមានតែតួអង្គណាម្នាក់អាចធ្វើតែម្នាក់ឯងបានទេ គឺតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយនាមជាម្តាយ និងជាស្រ្តីគ្រប់រូប ត្រូវថែទាំខ្លួនឯង និងទទួលអាហារូបត្ថម្ភត្រឹមត្រូវ ដើម្បីរួមចំណែកកាត់បន្ថយអត្រាមរណៈរបស់ស្ត្រីនិងទារកនៅពេលសម្រាល និងបន្តថែទាំទារកអោយមានសុខភាពល្អ ដោយការបំបៅដោះទារកដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបំបៅទឹកដោះម្តាយរហូតដល់កុមារអាយុ២ឆ្នាំ។

សម្ភារដែលបានចែកជូនស្ត្រីសម្រាលកូនរួមមាន ៖ ឃីតកំណើតទារក មុងកូនក្មេង១ ពូកកូនក្មេង១ ខ្នើយ១ មួក១ ស្រោមដៃ១គូរ ស្រោមជើង១គូរ សាប៊ូកូនក្មេង១ដប ម្សៅកូនក្មេង ១ដប ទឹកដោះគោឆៅ ១យួរ និងថវិកាចំនួន ៥០,​០០០រៀល​។ ដោយឡែក​សម្រាប់អ្នកជំងឺទូទៅទទួលបាន សារុង១ និងថវិកាចំនួន ២០,០០០រៀល៕