• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈនៅខេត្តព្រះសីហនុ

នៅរសៀលថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០កាកបាទក្រហមកម្ពុជាខេត្ត បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ក្រោមប្រធានបទ”សុខភាពកុមារកម្ពុជានាពរលអនាគត” ក្រោមអធិបតីភាព ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិកាសខា អនុសាខា មន្រ្តីសាខា ប្រធានមន្ទីរសុខាភិបាលខេត្ត មន្រ្តីមណ្ឌលសុខភាព អភិបាលរងស្រុក អជ្ញាធរមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា និងស្ត្រីមានផ្ទៃពោះ ៥០នាក់ នៅសាលប្រជុំសាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ ចំពោះប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូន ក្មួយៗជា ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចដែលបានចូលរួមក្នុងកម្មវិធី នេះ។ ឯកឧត្ដម បានថ្លែងអំណរគុណនិងកោតសរសើរចំពោះ លោក សរ កក្កដាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ ដែលបានថ្លែងរបាយការណ៍ស្តីពី សមិទ្ធផល របស់អនុសាខា ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ។
ជាមួយគ្នានេះ ឯកឧត្ដម គួច ចំរើន បានអានសាររបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ស្របពេលដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារពី អង្គការ សហប្រជាជាតិ ជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ផ្ញើរជូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសស្រ្តីមានផ្ទៃពោះ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ដោយសូមឱ្យ ស្រ្តីមានផ្ទៃពោះ ទាំងអស់ ប្រតិបត្តិតាម រួមមាន៖
១- សូមឱ្យស្រ្តីមានគភ៌ទាំងអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេ ទ្យឆ្មប ជំនាញនៅមណ្ឌល សុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះតាមកាលកំណត់ទទួលយក សេវាបង្ការ ព្យាបាលទាំងអស់ឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យជំនាញ និងស្ម័គ្រចិត្តធ្វើតេស្តឈាមដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងមេរោគស្វាយ ដើម្បីលុបបំបាត់ ពិការភាព និងការចម្លងជំងឺទាំងពីរនេះពីម្តាយទៅកូន។
២- សូមទៅសម្រាលកូននៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យ ឆ្មបជំនាញទទួល បានការបណ្តុះបណ្តាលត្រឹមត្រូវ។
៣- សូមអញ្ជើញទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា និងទារក និងទទួលថ្នាំបង្ការជំងឺ១១មុខ តាមការកំណត់របស់គ្រូពេទ្យ។
៤- សូមបំបៅទារកដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកប្រសូតភ្លាមរហូតដល់ទារកមានអាយុ ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយ ការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ។
៥- សូមប្រញាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺ រលាកផ្លូវដង្ហើម ជំងឺរាក ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាល នៅមន្ទីរពេទ្យ។
ឯកឧត្ដម គួច ចំរើន បានបន្ថែមថា ការធ្វើឱ្យមានការប្រែប្រួល រីកចម្រើនស្ថានភាពសុខភាព ស្ត្រី និងកុមារ គឺមិនមែនមានតែតួអង្គណាម្នាក់អាចធ្វើតែ ម្នាក់ឯងបានទេ ដែលការងារនេះ តម្រូវឱ្យមានការចូលរួមពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ និងធនធានគ្រប់ផ្នែក ជាពិសេស ការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តរបស់បុគ្គលជាស្ត្រីគ្រប់រូប ដែលត្រូវថែទាំខ្លួនឯង និងទទួលអាហារូបត្ថម្ភត្រឹមត្រូវ ប្តេជ្ញារួមគ្នាកាត់បន្ថយអត្រាមរណៈរបស់ស្ត្រីនិងទារក នៅពេលសម្រាល។
សូមបញ្ជាក់ជូនថា អំណោយផ្តល់ជូន ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបាន ឃីត១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ ) ឃីតទារក ១កញ្ចប់ ( ម្សៅសាប៊ូ ១កញ្ចប់ធំ ម្សៅទារក ១ដប សាប៊ូទារក ១ដប ខោអាវទារក និងស្រោមដៃ ស្រោមជើង ៤សម្រាប់ កន្សែងពោះគោ ១ ប្រេងខ្យល់ ១ដប ) និងថវិកា ៥ម៉ឺនរៀល ៕SBR