• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

ទិវាជាតិសុខភាពមាតា ទារក និងកុមារនៅខេត្តប៉ៃលិន

នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកជំទាវបាន ស្រីមុំ ប្រធានគណ:កម្មាធិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអំពាវនាវថ្នាក់ដឹកនាំមន្ត្រីរាជការ ស្ថាប័នពាក់ព័ន្ធផ្នែកសុខភាពឬអ្នកផ្តល់សេវាសុខភាពទាំងអស់ ចូលរួមគាំទ្រការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់ និងឈានទៅសម្រេចបានគោលដៅ នៃការកាត់បន្ថយ អត្រាការស្លាប់របស់មាតា និងការស្លាប់របស់ទារកក្នុងផ្ទៃ។ លោកជំទាវ បានលើកឡើងថា ការស្លាប់របស់ទារកទើបនឹងកើត និងការស្លាប់របស់កុមារអាយុក្រោម ៥ឆ្នាំ តាមការកំណត់នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាពឆ្នាំ២០៣០ និងអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ សូមបន្តជួយគាំទ្រ ដល់ការងារសុខភាពមាតា ទារក និងកុមារនៅក្នុងខេត្តប៉ៃលិន។

ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារឆ្នាំនេះលោកជំទាវ បានលើកឡើងនូវអនុសាសន៍ទាំង៥ ចំណុចសំខាន់ៗ ដែលជាបណ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ក្នុងការថែទាំសុខភាពមាតា ទារក និងកុមារ ចាប់ពីពេលមានគភ៌ ពេលសម្រាល និងពេលក្រោយសម្រាលបុត្រ។
បើតាមសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបងប្អូនជនរួមជាតិ ក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានលើកឡើងថា «ដើម្បីចូលរួមចំណែកទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឆ្នាំ២០៣០ ការងារចាំបាច់ ដែលយើងត្រូវរួមគ្នាធ្វើក្នងការថែទាំសុខភាពមាតា ទារក និងកុមារចាប់ពីពេលមានគភ៌ ពេលសម្រាល និងពេលក្រោយសម្រាលបុត្រ រួមទាំងការពន្យារកំណើត ពីកូនមួយ ទៅកូនបន្ទាប់ ការចិញ្ចឹមទារក និងអាហារូបត្ថម្ភ ដើម្បីឲ្យមាតា និងទារកមានសុខភាពល្អ។
គួរបញ្ជាក់ថា ក្នុងកម្មវិធីទិវា មាតា និងទារកនេះមានអ្នកចូលរួមចំនួន២៥២នាក់ ហើយលោកជំទាវបានផ្តល់សម្ភារ: និងថវិកាជូនបងប្អូនក្នុងម្នាក់ៗ សម្ភារ:កូនង៉ា១ឈុត និងថវិកា៣ម៉ឺនរៀល។