• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃពន្ធនាគារខេត្តក្រចេះ ចំនួន៥១រូប បានស្ម័គ្រចិត្តចូលរួមជាសមាជិកទ្រទ្រង់កាកបាទក្រហមកម្ពុជា

នៅរសៀលថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ប្រាក់ សុភាព នាយិការងសាខា និងសហការី តំណាងអោយសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានអញ្ជើញទទួលថវិកាសមាជិកភាពទ្រទ្រង់ប្រចាំឆ្នាំ២០២២ នៃពន្ធនាគារខេត្តក្រចេះ ដែលមានទឹកប្រាក់សរុបចំនួន ៨៤៥.០០០រៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ដើម្បីបន្តនៅសកម្មភាពមនុស្សធម៌ជួយដល់ គ្រួសារងាយរងគ្រោះ ជនចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ក្នុងខេត្តក្រចេះ ។

សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិភាគទានដ៏ថ្លៃថ្លារបស់ លោក លោកស្រី នាង កញ្ញា និងសូមប្រសិទ្ធពរ បវរមហាប្រសើរជូនដល់ លោក លោកស្រី នាង កញ្ញា និងក្រុមគ្រួសារ ជួបតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ ៕