• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ដូនចាស់វ័យ ៨៩ឆ្នាំ រស់នៅមានជំងឺប្រចាំកាយរស់នៅភូមិនំក្រៀម សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក កង ប៊ន អនុប្រធានគណ:កម្មាធិការកាកបាទក្រហមកម្ពុជាខេត្ត និងមន្រ្តីប្រតិបត្តិសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់លោកយាយខឹម សារ៉ាត់ អាយ៨៩ឆ្នាំ អតីតគ្រូបង្រៀនចូលនិត្តន៍មានជំងឺប្រចាំកាយ ចាស់ជរា រស់នៅភូមិនំក្រៀម សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។អំណោយរបស់សាខាខេត្តបានផ្ដល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម ទឹកបរិសុទ្ធ ២កេស មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីត ១(ភួយ១ មុង១ ក្រមា១) និងថវិកាចំនួន ២០ម៉ឺនរៀលផងដែរ៕