• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ជែលលាងដៃចំនួន៧០កេសប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាក្រុងកោះរ៉ុងខេត្តព្រះសីហនុ

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញផ្តល់អំណោយជែលលាងដៃចំនួន៧០កេស ស្មើនឹង(១,៤០០ដប) ជូនអនុសាខាកាកបាទក្រហមកម្ពុជាក្រុងកោះរ៉ុង និងអាវ PPE ចំនួន១០០ជូនមណ្ឌលសុខភាពកោះរ៉ុង។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលាសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។ក្នុងឱកាសនោះដែរលោកនួន ប៊ុនថុល ប្រធានអនុសាខាក្រុងកោះរ៉ុងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរដល់សុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ លោក នួន ប៊ុនថុល បានបន្ថែមថា នៅក្រុងកោះរ៉ុងនេះ មាន២សង្កាត់ និង ៥ភូមិ ហើយលោកនឹងបែងចែកជូនទៅតាមគោលដៅដែលមានតម្រូវការចាំបាច់ ទោះបីជារីករាលនៃជំងឺកូវីដ-១៩នេះ មានការថយចុះក៏ដោយ តែយើងត្រូវតែប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាល ៣ការពារ និង៣កុំ និងសូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោកនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នូវការសួរសុខទុក្ខ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរចំពោះជួរគណៈអភិបាល កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។

លោកជំទាវបានបន្តទៀតថា ដើម្បីផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ និងជាភ្នែក ជាច្រមុះរបស់សាខា និងទីស្នាក់ការកណ្តាល ព្រោះមានតែអនុសាខា ដែលធ្វើការផ្ទាល់ជាមួយអ្នកស្ម័គ្រចិត្ត និងជាអ្នកនៅជិតប្រជាពលរដ្ឋជាងគេ ដែលអាចជួយដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ សូមឲ្យអនុសាខា បង្កើតអ្នកស្ម័គ្រចិត្តតាមភូមិឲ្យបាន២នាក់តាមយុទ្ធរបស់កាកបាទក្រហមកម្ពុជា និងបង្កើតយុវជនកាកបាទក្រហមកម្ពុជា ដើម្បីជាកម្លាំងស្លូលរបស់អនុសាខាក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលាក្រោមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា-ដោយមិនទុកនរណាម្នាក់ចោល”៕