• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ជនរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ នៅរសៀលថ្ងៃសុក្រ ៩រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយមន្ទីរពេទ្យខេត្តកោះកុង បាន នាំយកថវិកា មនុស្សធម៌ ជូនដល់ស្ត្រីឈ្មោះ ថូ សុខណា អាយុ ៣១ឆ្នាំ និងកូនស្រី ឈ្មោះ ទុំ សោភា អាយុ ១១ឆ្នាំ ជាសិស្ស​ រងរបួស​ធ្ងន់ជាច្រើនកន្លែង ដូចគ្នា ​ដោយករណីអំពើហឹង្សាក្នុងគ្រួសារ(ប្តីយក​កាំបិត​តាំង​តោ​​កាប់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកោះកុង ហើយត្រូវបញ្ជូនទាំងម្តាយ និងកូន ទៅព្យាបាលនៅរាជធានីភ្នំពេញ បន្តទៀត ព្រោះស្ថិតនៅស្ថានភាពមិនទាន់បានធូរស្រាលនៅឡើយ ។

នៅក្នុងឱកាសនោះលោកនាយកប្រតិបត្តិសាខាបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយ មិនទុកនណាម្នាក់ចោល មិនប្រកាន់និន្នាការនយោបាយ ព័ណសម្បុរ ជាតិសាសន៍ឡើយ ជាពិសេសចាស់ជរា ជនពិការ និងសូមផ្តាំផ្ញើឲបងស្រី និងកូន ព្យាយាមថែរក្សាសុខភាព ដោយស្តាប់តាមការណែនាំរបស់គ្រូពេទ្យ ដើម្បីបានធូរស្រាលឆាប់ៗ និងត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ហើយ ត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។

ថវិកាដែលសាខាបានផ្តល់ជូនចំនួន ២លានរៀល ផងដែរ។