• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ជនរងគ្រោះដោយករណីផ្ទុះមីនតោននៅស្រុកបាណន់ខេត្តបាត់ដំបង បានទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១នេះ លោក ឡុច រេត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ និងសហការី  បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាស្បៀង សម្ភារ និងថវិកាមួយចំនួនជាអំណោយរបស់សាខាខេត្តផ្តល់ជូនដល់ប្រជាពលរដ្ឋចំនួន២នាក់រួមមាន៖

១.លោក   រឹម   គិន   អាយុ៣២ឆ្នាំមានទីលំនៅភូមិ  ចង្ហូរស្វាយ   ឃុំចែងមានជ័យ ស្រុកបាណន់។

២-ឈ្មោះ  វ    វីរះ   ភេទប្រុស  អាយុ៣២ឆ្នាំមានទីលំនៅភូមិបុះខ្នុរ   ឃុំចែងមានជ័យ ស្រុកបាណន់ដែលរងគ្រោះដោយសារមីន តោន កាលពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២១ ខណៈកំពុងច្រូតស្រូវបណ្តាលឲ្យរងរបួស និងខូចខាតម៉ាស៊ីនច្រូតទាំងស្រុង ស្ថិត

នៅចំណុចឈ្នាន់១ ភូមិថ្មី   ឃុំកន្ទឺ១   ស្រុកបាណន់ ខេត្ត បាត់ដំបង។

អំណោយដែលផ្តល់ជូនក្នុង១គ្រួសារទទួលបានរួមមាន៖

– អង្ករ ចំនួន ៥០ គីឡូក្រាម,មី   ចំនួន ១ កេស,ទឹកបរិសុទ្ធវីឃែ ចំនួន ០៥ កេស ,មុង ១ ភួយ១ ,ត្រីខ១០ កំប៉ុង   ម៉ាស់ ០១ ប្រអប់អាល់កុល ចំនួន ០១ ដប

–  ថវិកាចំនួន ២០ម៉ឺនរៀល ក្នុងនោះអនុសាខាស្រុកបន្ថែម១គ្រួសារថវិកា១០ម៉ឺនរៀលដោយឡែកក្រុមការងារ (CMAC ) បានឧបត្ថម្ភក្នុង១គ្រួសារទទួលបានអង្ករ ចំនួន ៥០ គីឡូក្រាម,មី ១ កេស,ត្រីខ  ២ យូរ ,ទឹកត្រី១ យូរ,ទឹកស៊ីអ៊ីវ ចំនួន ០១ យូរ​,ទឹកផ្លែឈើ ១ កេស,ទឹកក្រូច ១ កេស,ទឹកសុទ្ធវីតាល់ ១ កេស,ថវិកា ចំនួន ៣០ម៉ឺនរៀលផងដែរ។