• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

ជនពិការ ២ រូបនៅខេត្តសៀមរាបទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

នៅព្រឹកថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២០ នេះលោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ព្រមទាំងរទេះជនពិការ ១គ្រឿងជូនដល់ជីដូន អ៊ឹម ចេង អាយុ៨៨ឆ្នាំ ពិការជើងឆ្វេង ដោយសារគ្រាប់មីន តាំងពីយូរមកហើយ ហើយនៅពេលនេះរទេះចាស់របស់ជីដូនបានខូចមិនអាចបន្តប្រើប្រាស់បានទៀតទេ ជីដូន អ៊ឹម ចេង មានទីលំនៅ នៅភូមិន្ទាយស្រី ឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធាន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ព្រមទាំងសម្ដែងនូវការសោកស្តាយជាពន់ពេកដែលមានជួបគ្រោះថ្នាក់នេះ លោកជំទាវបានបន្តទៀតថាក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មិនទុកចោលបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យនៅកណ្ដោយកណ្ដែងឡើយ ដូចពាក្យស្លោកលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ។

បន្ទាប់មក លោកជំទាវ សុខ ណារ៉ូ ពៅហេង អញ្ជើញជួបសួរសុខទុក្ខលោក បូ ណាក់ អាយុ ៣៣ ឆ្នាំ មានទីលំនៅ នៅភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលរងគ្រោះដោយចរន្តអគ្គិសនីឆក់ បណ្ដាលឱ្យពិការដៃទាំងសងខាង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងឱកាសសួរសុខទុក្ខនេះលោកជំទាវ សូមសម្ដែងនូវការចូលរួមសោកស្ដាយជាទីបំផុត ជាមួយមប្អូនប្រុស និងក្រុមគ្រួសារ ដែនបានកើតឧបទ្ទវហេតុនឹកស្មានមិនដល់នេះ។ លោកជំទាវក៏បានលើកទឹកចិត្តដល់ប្អូនប្រុស សូមកុំអស់សង្ឃឹមនឹងជិវីត ត្រូវតស៊ូបន្តទៀត និងខំថែបំប៉នសុខភាព ។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖
ជីដូនពិការជើង៖ រទេះជនពិការ១គ្រឿង អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង២ ក្រមា១ កន្ទេល១ អាវយឺត២ និងថវិកា២សែនរៀល ។

ប្អូនប្រុសពិការដៃ៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកដោះគោខាប់២កំប៉ុង ស្ករស១គីឡូក្រាម មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ និងថវិកា១លានរៀល ។