• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ជនពិការជើងម្ខាងមានជីវភាពខ្វះខាត នៅភូមិដូង ឃុំជាំក្រវៀន ស្រុកមេមត់ទទួលអំណោយមនុស្សធម៌

នៅថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២ លោក រស់ សុខន នាយករងសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា និងអនុសាខាស្រុកមេមត់ ជាមួយក្រុមកាកបាទក្រហមកម្ពុជាឃុំជាំក្រវៀន ព្រមទាំងសហការី ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ទៅជូនដល់លោក ឌុក ថន អាយុ៦៧ឆ្នាំ ជាជនពិការជើងម្ខាង និងមានជីវភាពខ្វះខាត មានទីលំនៅបច្ចុប្បន្ននៅក្នុងភូមិដូង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ នាឱកាសនោះ លោកនាយករងសាខាបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា និងជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកក៏បានបន្តថា សូមបងប្អូនទាំងអស់គ្នាត្រូវអនុវត្តនូវវិធានការបង្ការតាមសារគន្លឹះរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលរបស់ជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា ថែមទាំងបានជូនពរឱ្យអ្នកទាំងអស់គ្នាបានជួបប្រទះនូវសេចក្ដីសុខចម្រើនក្នុងការងារប្រចាំថ្ងៃ និងជៀសចាកផុតពីរោគាព្យាធិទាំងឡាយ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនរួមមាន÷ រទេះរុញ១គ្រឿង អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១០កំប៉ុង ប្រេងឆា១ដប និងថវិកាមួយចំនួនផងដែរ៕