ចាស់ជរាឥតទីពឹងនៅឃុំផ្អាវទទួលអំណោយពីសាខាកក្រក ខេត្តឧត្តរមានជ័យ
សាខាកក្រកឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៧ នេះ លោក សរ សៀងហៀង នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនចាស់ជរាឥតទីពឹងចំនួន ៤នាក់ រស់នៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
លោកយាយទាំងអស់ បានថ្លែងអំណរគុណដល់ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាល តែងគិតគូរជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋជួបការលំបាក ដោយមិនមានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយផ្តល់ជូនម្នាក់ៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ និងសារុង១ ក្រមា១៕