• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

ចាស់ជរាចំនួន១០០នាក់ នៅស្រុកបូរីជលសារ ខេត្តតាកែវបានទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ នូ សុវណ្ណនី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បាននាំយកអំណោយមនុស្សធម៌របស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកជូនប្រជាពលរដ្ឋចាស់ជរាទីទ័លក្រចំនួន ១០០នាក់ នៅស្រុកបូរីជលសារ ខេត្តតាកែវ ដែលពិធីនេះរៀបចំឡើងនៅវិទ្យាល័យ សុខ អាន ដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។  អំណោយដែលបានផ្ដល់ជូនរួមមាន÷ អាវរងារ១ មុង១ និងភួយ១ ។