• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

ចាស់ជរាគ្មានទីពឹង ជនពិការសង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះទទួលអំណោយមនុស្សធម៌

សាខាកក្រករាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី​ ១៨ ខែ​ តុលា​ ឆ្នាំ ២០១៧នេះ នៅវត្ត វាលស្បូវ​ សាខាកាកបាទក្រហម​កម្ពុជា​ រាជធានី​ភ្នំពេញ ​ដឹកនាំដោយ ​ឯកឧត្តម ប៉ា​ សុជាតិវង្ស សមាជិក​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហម​កម្ពុជា​ និងជាប្រធាន​គណៈកម្មាធិការ​សាខា​រាជធានី​ភ្នំពេញ ​បានចុះសាក​សួរសុខទុក្ខ​ និងនាំយក​អំណោយ​មនុស្សធម៌​ទៅចែក​ជូនដល់​ចាស់ជរា​គ្មានទីពឹង ​ជនពិការ ​ប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត​ចំនួន២១០គ្រួសារ​ រស់នៅ​សង្កាត់ព្រែកឯង និងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

មានប្រសាសន៍​ទៅកាន់​លោកតា​លោកយាយបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឯកឧត្តម ប៉ា​ សុជាតិវង្ស​ បានពាំនាំនូវ​ការផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីសំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ​ដែល​សម្តេចប្រធាន​តែងតែ​យកចិត្តទុកដាក់​គិតគូរជាប់​ជានិច្ចចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋជាទូទៅ ជាពិសេស​ជនរងគ្រោះ និងងាយរងគ្រោះ​គ្រប់ប្រភេទ​ ដោយមិន​ប្រកាន់ពីវណ្ណៈ​ ពណ៌សម្បុ​រ ជំនឿសាសនា ឬ​និន្នាការ​នយោបាយ​អ្វីឡើយ ពោល “កាកបាទក្រហមកម្ពុជា​មាន​គ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” ។

ឯកឧត្តម​ប្រធានគណៈកម្មាធិការ​សាខា ក៏សូមអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យយកចិត្តទុកដាក់ពី​សុខភាពរក្សា​ឲ្យបាននូវ​អនាម័យ​ទាំងការរស់នៅ​ និងការហូបចុក​ ដើម្បី​ចៀសវាង​ពីជម្ងឺ​ដង្កាត់ផ្សេងៗមក​បៀតបៀន​ ព្រមទាំងបើកបរ​ត្រូវគោរព​ច្បាប់ចរាចរណ៍​ឲ្យបានខ្ជាប់ខ្ជួន​ ដើម្បីចៀសវាង​ពីគ្រោះថ្នាក់ចរាចរណ៍​ដែលអាច​ឡើងជាយ​ថាហេតុ ហើយ​សូមចៀសវាង​ឲ្យឆ្ងាយពីអំពើ​អសកម្មនានាដែល​សង្គមជាតិស្អប់ខ្ពើម​ ដើម្បីឲ្យភូមិ-សង្កាត់យើង​មានសុវត្ថិភាព​ ជាពិសេស​ចូលរួមរក្សា​សន្តិភាព ដើម្បីពង្រឹង​ឱកាសអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើនជាបន្តទៀត ។