• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារអតីតយុទ្ធជន នៅស្រុកសន្ទុក ស្រុកកំពង់ស្វាយទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការសាខាកក្រកខេត្តកំពង់ធំ អមដំណើរដោយសមាជិកគណៈកម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា មន្រ្តីអនុសាខាស្រុកបានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារអតីតយុវជន ដែលមានចំនួនសរុប២០០គ្រួសារ នៅក្នុងនោះស្រុកសន្ទុក ឃុំក្រយាចំនួន១៤០គ្រួសារ និងស្រុកកំពង់ស្វាយ ឃុំត្រពាំងឬស្សី ភូមិចំបក់ចំនួន៦០គ្រួសារ ។ ឯកឧត្ដមបានអំពាវនាវឲ្យបងប្អូនទាំងអស់ លើកកម្ពស់ការប្រុងប្រយ័ត្ន ទប់ស្កាត់ការរាលដាលជំងឺកូវីដ.១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាន៣ការពារ ៣កុំ ព្រមទាំងរក្សាអនាម័យលើការហូបស្អាត ផឹកស្អាត រស់នៅស្អាត។

អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គក, មី១កេះ, ត្រី ខ១០កំប៉ុង, ទឹកត្រី១យូរ, ទឹកស៊ីអ៊ីវ១យួរ ។