• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារស្ត្រីទុគ៌ត និងចាស់ឥតទីពឹងនៅឃុំស្វាយទាប ស្រុកចំការលើ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃសៅរ៍​ ទី​ ១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២១នេះ​ កាកបាទក្រហមកម្ពុជា​ និងសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ សហការជាមួយកម្មវិធី​ «ព័ត៌មានសប្បុរសធម៌»​ របស់ទូរទស្សន៍​ប៊ីធីវី​ បានចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន​គ្រួសារអ្នកស្រី​ អែល​ ម៉េត​ អាយុ​ ៥៨ឆ្នាំ​ ជាស្ត្រីមេម៉ាយ​ មានបន្ទុកចិញ្ចឹមមេីលថែកូនប្រុស​ពិការ ២នាក់​ ដែលម្នាក់អាយុ​ ៣៧ឆ្នាំ​ មានសតិមិនគ្រប់​ និងម្នាក់ទៀតអាយុ​ ២៩ឆ្នាំ​ ខ្វិន​ ពិការភ្នែក​ និងដុះគីសពេញខ្លួន​ រស់នៅភូមិស្រែព្រាល​ ឃុំស្វាយទាប​ ស្រុកចំការលេី​ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ​ ព្រមជាមួយនឹងការគិតគូរពីសុខភាព​ និងជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋទាំងអស់។ ជាមួយគ្នានេះ​ លោកជំទាវ​ បានលេីក​ទឹកចិត្ត​ និងផ្តាំផ្ញេីដល់អ្នកស្រី​ អែល​ ម៉េត​ សូមបន្តថែទាំកូន​ និងប្រឹងប្រែងដេីម្បីជីវភាពរស់នៅបន្តទៀត​ ជាពិសេសត្រូវថែទាំសុខភាពឱ្យបានល្អ​ រស់នៅមានអនាម័យ​ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការរបស់ក្រសួងសុខាភិបាល​ ទប់ស្កាត់ការរីករាលដាល​ជំងឺកូវីដ-១៩​។

អំណោយដែលបានផ្តល់ជូនរួមមាន​ ៖​ អង្ករ​ ១០០គីឡូក្រាម​,​ មី​ ៤កេស​,​ ត្រីខ​ ៤០កំប៉ុង​,​ ទឹកត្រី​ ២យួរ,​ ទឹកស៊ីអ៊ីវ​ ២យួរ,​ ប្រេងឆា​ ៤ដប,​ អំបិល​ ៤គីឡូក្រាម​,​ ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​)​ ៣កញ្ចប់​ និងថវិកា​ ​១លានរៀល។

បន្ទាប់ពីបានផ្តល់អំណោយជូនគ្រួសារខាងលេីនេះរួច​ ក្រុមការងារ​កាកបាទក្រហមកម្ពុជា​ បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ​ និងផ្តល់អំណោយមនុស្សធម៌ជូនដល់លោកយាយលោកតាចំនួន​ ១៦គ្រួសារ​ ដែលរស់នៅក្នុងភូមិស្រែព្រាល​ ភូមិ៧៧​ និងភូមិព្រឹក្ស​ នៃឃុំស្វាយទាប​ ស្រុកចំការលេី​ ខេត្តកំពង់ចាម​ ដែលគ្រួសារនីមួយៗទទួលបាន​ អង្ករ​ ៣០គីឡូក្រាម,​ មី​ ១កេស​,​ ត្រីខ​ ១០កំប៉ុង​,​ ទឹកត្រី​ ១យួរ,​ ទឹកស៊ីអ៊ីវ​ ១យួរ,​ អំបិល​ ២គីឡូក្រាម​,​ ១ឃីត​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ១កញ្ចប់​ និងថវិកា​ ៥ម៉ឺនរៀល​ ផងដែរ៕