• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារសពស្លាប់ដោយខ្យល់កន្ត្រាក់បាក់រលំផ្ទះនៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេចទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកស្រី ឈឹម ចន្ថុល សមាជិកគណៈកម្មាធិការអនុសាខាស្រុកព្រះស្តេច និងសហការី បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដល់គ្រួសារសពស្លាប់ដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះចំនួន ១នាក់ នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ នាឱកាសនោះ លោកស្រី ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តបង្កើនការប្រុងប្រយត្ន័បន្ថែមទៀត  ជាពិសេសសូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល  ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ គឺ  ៣ការពារ  និង  ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី  ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ទាំងអស់គ្នា  ។

សម្ភារ:ចូលរួមបុណ្យសពមាន៖ អង្ករ ២៥គ.ក មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សម្ភារ: ដំណេក ១ឈុត សម្ភារ: ផ្ទះបាយ ១ឈុត និងបច្ច័យ ២០០,០០០រៀល ។