• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារសពលោក សំ តារាវុទ្ធី តារាសម្តែងភាពយន្តជើងចាស់ទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនសម្រាប់ចូលបុណ្យ ៧ថ្ងៃ សពលោក សំ តារាវុទ្ធី តារាសម្តែងភាពយន្តជើងចាស់​ ដែលបានទទួលមរណភាពដោយរោគាពាធ​ ហើយដែលពិធីបុណ្យធ្វើនៅស្រុកកំណើតក្នុងភូមិជួស​ ឃុំជីខ្មា​ ស្រុកទ្រាំង​ ខេត្តតាកែវ។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំនូវការរំលែកមរណទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះការបាត់បង់សិល្បករមួយរូបដែលធ្លាប់មានស្នាដៃជាច្រើន និងបានចូលរួមចំណែកលើកកម្ពស់វិស័យសិល្បៈក្នុងប្រទេសកម្ពុជាយើង។ ស្ថិតក្នុងសមានទុក្ខនេះដែរ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព លោក សំ តារាវុទ្ធី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕