• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារសពដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅខេត្តកំពតទទួលអំណោយមនុស្សធម៌

នាល្ងាចថ្ងៃពុធទី០១ ខែមិថុនា ឆ្នាំ២០២២ នេះលោកជំទាវ យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ថវិកាដល់គ្រួសារសព ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន១៤គ្រួសារ មកពីក្រុង ស្រុកចំនួន៤ (ក្រុងបូកគោ ស្រុក កំពង់ត្រាច ស្រុកដងទង់ និងស្រុកអង្គរជ័យ ) នៃខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា  និងក្រុមប្រតិបត្តិសាខា ពិធីនេះប្រារព្ធធ្វើឡើងនីសាលសន្និសីទបូកគោ ។

នាឱកាសនោះដែរ លោកជំទាវ យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំមកនូវការចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសារសព ចំពោះការបាត់បង់កូន ចៅ និងឪពុក ម្តាយ  ជាទីស្រឡាញ់ពេញបេះដូង និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ លោកជំទាវ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តនូវវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន និងទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ។

អំណោយផ្តល់ជូនសពនីមួយៗរួមមាន ៖ថវិកាចំនួន២,០០០,០០០រៀល

(ពីរលានរៀល) ផងដែរ ៕