• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/2
2/2

គ្រួសារសពកុមារដែលស្លាប់ដោយផ្ទុះគ្រាប់ នៅស្រុកជាំក្សាន្តទទួលអំណោយពីកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តព្រះវិហារ៖នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០២០ នេះ លោកជំទាវ ចឹក ហេង អនុប្រធាននអចិន្ត្រៃយ៍គណៈ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំយកអំណោយមនុស្សធម៌ចូល រួមរំលែកទុក្ខគ្រួសារសពកុមារ ស្មាន ម៉ា អាយុ ៥ ឆ្នាំ ដែលទទួលមរណភាពដោយសារផ្ទុះគ្រាប់ កាលពីថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២០ នៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។នៅក្នុងឱកាសនោះដែរលោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ

បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព ដែលបានបាត់បង់កូនជាទីស្រឡាញ់ និងសូមបួងសួងសូមវិញ្ញាណ ក្ខន្ធ នៃសពបានទៅកាន់សុគតិភព និងបានផ្តាំផ្ញើសូមអោយបងប្អូនថែររក្សា សុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជា ប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ១៩ ។

សម្ភារៈផ្តល់ជូនរួមមាន៖អង្ករ៥០ គីឡូ មី២កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកក្រូច២កេស ទឹកបរិសុទ្ធ១ កេស  និងថវិកាចំនួន៥០០,០០០ រៀល ។