• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសារររងគ្រោះដោយអគ្គិភ័យ និងលង់ទឹកស្លាប់នៅស្រុករលាប្អៀទទួលអំណោយមនុស្សធម៌

នៅថ្ងៃចន្ទ ទី១៥ ខែ មីនា ឆ្នាំ២០២១ លោកស្រី អោក សុភារី ប្រធានគណៈកម្មាធិការអនុសាខាស្រុក រួមដំណើរដោយ លោកស្រី រស់ រតនា អនុប្រធានគណៈកម្មាធិការអនុសាខា បានចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំដល់គ្រួសារដែលមានសមាជិករងគ្រោះដោយលង់ទឹកស្លាប់ ចំនួន ០១នាក់ និងគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ០១គ្រួសារ ។ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រី ប្រធានគណៈកម្មាធិការអនុសាខាស្រុក ក៏បានពាំនាំការសួរសុខទុក្ខពី លោកប្រធានគណៈកម្មាធិការអនុសាខា ឯកឧត្តម អម សុភា ប្រធានប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេសប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតក្នុងក្ដីសោកស្ដាយឥតគណនា ចំពោះក្រុមគ្រួសារសពដែលបាត់បង់ សមាជិកគ្រួសារជាទីស្រលាញ់។ ជាមួយគ្នានេះដែរ លោកក៏បានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមជួយបីបាច់តាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធនៃសព សូមទៅកាន់សុគតិភពជានិរន្តរ៍តរៀងទៅ ។ ក្នុងនោះផងដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារៈក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត មិនតែប៉ុណ្ណោះ រាល់ការធ្វើដំណើរទៅទីណាកន្លែងណា ទោះជិតឬឆ្ងាយ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីជៀសវាងពីការគ្រោះថ្នាក់ផ្សេង ។

១/ គ្រួសារដែលមានកូនលង់ទឹកស្លាប់ នៅភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អនុសាខាបានឧបត្ថម្ភ អង្ករ ៥០គីឡូក្រាម និងថវិកា ១០០,០០០រៀល ។

២/ គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង មានឈ្មោះ ជា សុបិន្ត ភេទ ស្រី អាយុ ៤២ឆ្នាំ មានសមាជិកក្នុងបន្ទុក ៧នាក់ នៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

អំណោយអនុសាខារួមមាន អង្ករ ៣០គីឡូក្រាម, បន្លុងធំ ០១ ,មុង ០១ ,ភួយ ០១ , ក្រមា ០១ ,សារុង ០១ ,ទឹកត្រី ០១យួរ ,មី ០១កេះ ,ត្រីខ ១០កំប៉ុង , និងថវិកា ២០០,០០០រៀល ៕