• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងផលប៉ះពាល់ដោយជំងឺកូវីដ-១៩នៅភូមិពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លោក យឹម យូគង់ ប្រធានគណៈកម្មាធិការអនុសាខាស្រុកស៊ីធរកណ្ដាល និងសហការីបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារក្រីក្រចំនួន៣គ្រួសារ(រងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩)នៅភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ នាឱកាសនោះ លោកប្រធានអនុសាខាស្រុក បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តបង្កើនការប្រុងប្រយត្ន័បន្ថែមទៀត​ ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល​ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ-១៩​គឺ​ ៣ការពារ​ និង​ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩​ ទាំងអស់គ្នា​ ។

សម្ភារៈផ្តល់ជូន ១គ្រួសារ ទទួលបាន៖ អង្ករ ២០គ.ក មីយើង ១កេស ទឹកសុទ្ធ ១កេស ទឹកស៊ីអ៉ីវ ១យួរ សម្ភារៈដំណេក ១ឈុត សម្ភារៈប្រើប្រាស់មួយចំនួ និងថវិកាចំនួន ៥០,០០០រៀល។