• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះថ្នាក់ក្នុងពេលបិទវគ្គហ្វឹកហ្វឺននៅសាលាទ័ពពិសេស បានទទួលការឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា

កក្រក​ ៖​ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១​នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល​ និងផ្តល់អំណោយជូនលោកវរសេនីយ៍ត្រី ឈុន ​គឹមលី អាយុ​៤៧​ឆ្នាំ បម្រើការងារនៅបញ្ជាការដ្ជានកងពលតូចទ័ពពិសេសឆត្រយោង​៩១១ ដែលបានរងគ្រោះថ្នាក់នៅពេលបិទវគ្គហ្វឹកហ្វឺន​ នៅសាលាទ័ពពិសេសតេជោសែនឱរ៉ាល់​ នៃបញ្ជាការដ្ឋានទ័ពពិសេស កាលពីវេលាម៉ោង ១២និង​៣០ នាទីព្រឹក ថ្ងៃទី ១៤ ខែ​មករា ​ឆ្នាំ​២០២១​ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅ​មន្ទីរពេទ្យព្រះកេតុមាលា។

ក្នុងឱកាសជួបសំណេះសំណាលជាមួយភរិយាអ្នករងគ្រោះ​ លោកជំទាវ អគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់លោក ឈុន គឺមលី ត្រូវមានស្មារតីរឹងមាំ ខិតខំថែទាំសុខភាពឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងសូមជូនពរឱ្យឆាប់បានជាសះស្បើយឡើងវិញ។

ភរិយាលោក ឈុន គឹមលី ដែលបានមកទទួលអំណោយនេះ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែមានការសន្តោសប្រណី និងគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលជួបការលំបាក ដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជាបានផ្តល់ជូន រួមមាន ៖ អង្ករ មី ត្រីខ ទឹកដោះគោ ទឹកភេសជ្ជៈ មុង ភួយ សារុង ក្រមា អាវយឺត និងថវិកាចំនួន​ ១០លានរៀល៕