• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិព្រែកសំរោង ខេត្តកណ្ដាលទទួលអំណោយមនុស្សធម៌

ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះអគ្គិភ័យ ចំនួន ២គ្រួសារ សមាជិក ៧នាក់ នៅភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានទទួលជំនួយសង្គ្រោះពីសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ។ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងយកជំនួយសង្គ្រោះទៅឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយផ្ទាល់ដល់លំនៅឋាន ។មានមតិសំណេះសំណាលលោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនជនរងគ្រោះទាំង ២គ្រួសារ ដោយក្តីនឹករលឹក និងការអាណិតអាសូរពន់ពេក ។

លោកនាយកសាខាបានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានសម្ដេចតែងមានយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយពុំគិតពីវណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ជំនួយសង្គ្រោះបានឧបត្ថម្ភជូនក្នុង ១គ្រួសារមាន ៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ត្រីខកំប៉ុង ៥យួរ ,ទឹកត្រី ១ យួរ ,ទឹកស៊ីអុីវ ១យូ ,ទឹកសុទ្ធដបធំ ១ដប ,ម៉ាស ១ប្រអប់ ,ជែលលាងដៃ ១ដប និងឃីតសម្ភារ ១កញ្ចប់ ។ ចំពោះថវិកាសាខាបានឧបត្ថម្ភជូនជនរងគ្រោះដោយសារគ្រោះអគ្គីភ័យឆេះផ្ទះទាំងស្រុងថវិកាចំនួន ៤០ម៉ឺនរៀល និងកៅស៊ូតង់ ១ផ្ទាំង ,អ្នករងផលប៉ះពាល់ដោយអគ្គិភ័យឆេះជញ្ជាំងមួយផ្នែក បានឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀលផងដែរ ៕