
គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិព្រៃលាន ឃុំពពេល ស្រុកសូទ្រនិគមទទួលអំណោយមនុស្សធម៌
រសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោកស្រី ងិន មុំ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសូទ្រនិគម និងសហការី បានអញ្ជើញសួរសុខទុក និងនាំយកអំណោយមនុស្សជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះឈ្មោះឡឹក រើន ភេទប្រុស អាយុ ៤៣ឆ្នាំ មានសមាជិកគ្រួសារ ០៧នាក់ ស្រី ០២នាក់ រស់នៅភូមិព្រៃលាន ឃុំពពេល ស្រុកសូទ្រនិគម។ នាឱកាសនោះលោកស្រីក៏បានចូលរួមសោកស្ដាយ និងផ្ដាំផ្ញើដល់បងប្អូនសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការអុជធូបទៀន ដែលជាហេតុបង្កឲ្យមានគ្រោះអគ្គីភ័យឆាបឆេះដល់ផ្ទះ ខូចខាតទ្រព្យសម្បត្តិ និងបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វផងដែរ។
អំណោយមនុស្សធម៌ផ្ដល់ជូនមាន៖ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ តង់១ កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមា១ ឆ្នាំបាយ-សម្លរ ចានដែកធំ១ ធុងទឹកកកតូច១ ធុងទឹកក្ដៅ១ កំសៀវ១ វែកបាយ វែកសម្លរ វែកឆា បោយដងទឹក ចង្អើរអាំងត្រី ស្លាបព្រា ចាន ធុងទឹក ចានស្រាក់១ និងថវិកា ៥ម៉ឺនរៀល៕